khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយថ្នាំពេទ្យ អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ជូនវីរកងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩ និងកងវីរសេនាតូចលេខ៣៩៤ ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុមសមាជិកា និងមានការយាងអញ្ជើញចូលរួមពី សម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយថ្នាំពេទ្យ អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ជូនវីរកងទ័ពជួរមុខ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩ និងកងវីរសេនាតូចលេខ៣៩៤ ខេត្តព្រះវិហារ។

    លោកជំទាវប្រធានគណៈប្រតិភូ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីបារម្ភខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងទ័ព និងក្រុមគ្រួសារយុទ្ធជនគ្រប់រូប។

    លោកជំទាវប្រធានគណៈប្រតិភូ បានបន្តមានប្រសាសន៍ថា ចំពោះមុខភាពគឃ្លើននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើអន្តរជាតិជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះរបស់ភាគីថៃ និងជំរុញអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ។

    លោកជំទាវប្រធានគណៈប្រតិភូ បានសម្ដែងនូវការដឹងគុណវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងបានថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពដឹកនាំប្រកបដោយភាពវៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

    ព្រះរាជអំណោយថ្នាំពេទ្យ អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ជូនវីរកងទ័ពជួរមុខ ផ្តល់ជូននាឱកាសនោះ គឺជាព្រះរាជទានដ៏ថ្លៃថ្លាបំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា គណៈកម្មការទី៨ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានឧបត្ថម្ភថវិកាចំនួន
    ជូនបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩ និងកងវីរសេនាតូចលេខ ៣៩៤ ផងដែរ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក